សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​

(VOVWORLD) - ភ្នំ Ba Den ក្នុងខេត្ត Tay Ninh ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធវត្ត Ba ដែលមានអាយុកាល ៣០០ ឆ្នាំ និងសំណង់ខាងវិញ្ញាណដ៏អស្ចារ្យនៅលើកំពូលភ្នំ គឺជាគោលដៅវប្បធម៌ដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

នៅថ្ងៃឈប់សម្រាកថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា ឆ្នាំនេះ បេតិកភណ្ឌវប្បធម៌អរូបី និងរបៀបរស់នៅសាមញ្ញរបស់ប្រជាជន Tay Ninh ត្រូវបានបង្ហាញឡើងវិញជាមួយនឹងកម្មវិធីសិល្បៈប្លែកៗ។

សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​ - ảnh 1រូបសំណាកព្រះពោធិសត្វខ្ពស់បំផុតនៅអាស៊ី នៅលើកំពូលភ្នំ Ba Den។ រូបថត៖ Le Duc Hoanh/TTXVN

ការសម្តែងសិល្បៈនៅលើកំពូលភ្នំ Ba Den រួមមាន៖ របាំឆៃយាំ ; ការស្វែងយល់ពីសម្រស់ស្អាតនៃភូមិផ្តៅ ឫស្សី Tay Ninh តាមរយៈរបាំប្លែកៗ ដោយបង្ហាញនូវជីវភាពពលកម្មរបស់ប្រជាជន Tay Ninh; ការសម្តែងខ្លុយឫស្សីទោល; កម្មវិធី Loang Xoang Show - កម្មវិធីសិល្បៈអន្តរកម្មដែលបំផុសគំនិតដោយសំឡេងផ្ទះបាយដែលធ្លាប់ស្គាល់ រួមបញ្ចូលគ្នាជាមួយនឹងបទភ្លេងដ៏អ៊ូអរ និងការរាំសប្បាយៗ។

បន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃទី ៣០ មេសា- ថ្ងៃទី ១ ឧសភាឆ្នាំនេះ ភ្នំ Ba Den នឹងឈានចូលមហាពិធីបុណ្យពិសាខបូជា ជាមួយនឹងសកម្មភាពខាងវិញ្ញាណដ៏មានអត្ថន័យជាច្រើន និងពិធីថ្វាយគោមដ៏ធំមួយ ដោយសន្យាថានឹងស្វាគមន៍ពុទ្ធបរិស័ទនិងភ្ញៀវទេសចររាប់ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ