លោកនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យគម្រោងគមនាគមន៍សំខាន់ៗមួយចំនួន

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារ បោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើក លំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។ 

លោកនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យគម្រោងគមនាគមន៍សំខាន់ៗមួយចំនួន - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់
គម្រោងគមនាគមន៍មួយចំនួនដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៩ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានដែលមានគម្រោងឆ្លងកាត់ បានអញ្ជើញចុះ ត្រួតពិនិត្យគម្រោងសមាសភាគនៃគម្រោងសាងសង់ផ្លូវគោកល្បឿនលឿន ខាងជើង-ខាងត្បូង តំបន់ប៉ែកខាងកើតដំណាក់កាល ២០២១ - ២០២៥ ដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh។
លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារ បោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើក លំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។ ចំពោះអ្នកម៉ៅការ និងអង្គភាពសំណង់ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន ក្រើនរំលឹកថា ការអនុវត្តគម្រោងត្រូវតែតាមទាន់កាលវិភាគ ធានាបាននូវស្តង់ដារ បច្ចេកទេស និងសោភ័ណភាព ជៀសវាងឧប្បត្តិហេតុអវិជ្ជមាន; ធានាសុវត្ថិភាព ការងារ; ផ្ទៀងស្តាប់យោបល់របស់ប្រជាពលរដ្ឋដោយសុឆន្ទៈ និងការទទួលខុសត្រូវ ប្រសិនបើមានការជំពាក់ជំពិនណាមួយ ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះ ស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ