ពិព័រណ៍អន្តរជាតិ VietLab Expo ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ

(VOVWORLD) -  ពិព័រណ៍អន្តរជាតិនៃមន្ទីរពិសោធន៍ និងឧបករណ៍វិភាគនៅវៀតណាម - VietLab Expo ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមហ៊ុនភាគហ៊ុនតាំងពិព័រណ៍ និងផ្សព្វផ្សាយវៀតណាម (VIETFAIR) និងក្រុមហ៊ុនចំកាត់សេវាសន្និសីទនិងតាំងពិព័រណ៍ Sanghai Transcend សម្របសម្រួលរៀបចំឡើង។

VietLab Expo ២០២៤ មានស្តង់ទំនិញជាង ២៥០ មកពីអង្គភាពនិងធុរកិច្ចវៀតណាមនិងអន្តរជាតិចំនួន ២០០ ដាក់តាំងបង្ហាញនិងឧទ្ទេសនាមសមិទ្ធិផលជឿនលឿន លេចធ្លោ បច្ចេកវិទ្យានិងផលិតផលថ្មីបំផុតក្នុងវិស័យឧបករណ៍មន្ទីរពិសោធន៍ និងការវិភាគ។

ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌នេះ ក៏មានសកម្មភាពឯកទេសស្តីពីប្រធានបទដូចជា៖ សុខាភិបាលឆ្លាតវៃ សិក្ខាសាលាឯកទេសស្តីពីការវិភាគ និងពិសោធន៍នៅវៀតណាម។ ទន្ទឹមនឹងនោះ គឺជាសកម្មភាពទស្សនារោងចក្រផលិតឱសថនៅតំបន់ភាគខាងត្បូង ការជំរុញពាណិជ្ជកម្ម និងឧទ្ទេសនាមបច្ចេកវិទ្យា និងផលិតផលថ្មីៗរបស់សមាគមនិងអាជីវកម្មនានា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ